AKP សៀមរាប ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥—







សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និមន្ត និងអញ្ជើញនាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងសប្បុរសជនជាច្រើនទៀត ជូនដល់ប្រជាពលរដ្ឋភៀសសឹក ចំនួនជាង ២០០គ្រួសារ មកពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ស្នាក់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
រូបថត៖ ឃុត សៅ