ទាហានម្នាក់ និងភេរវករ ៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ -- យោធាបាននិយាយថា ទាហានម្នាក់ និងពួកសកម្មប្រយុទ្ធចំនួន ៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយនៅខេត្តឃីបឺប៉ាក់ទុនខ្វា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Inter-Services Public Relations (ISPR) ដែលជាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ Kulachi នៃស្រុកដេរ៉ាអ៊ីស្មាអ៊ីលខាន់ ដោយផ្អែកលើរបាយការណ៍អំពីវត្តមានរបស់ពួកសកម្មប្រយុទ្ធ។ ទាហានម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់ប្រហារ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អាវុធ និងគ្រាប់រំសេវត្រូវបានរកឃើញពីពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់។ សារព័ត៌មាន ISPR បាននិយាយថា ប្រតិបត្តិការស្វែងរកមួយកំពុងតែដំណើរការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





