រុស្ស៊ីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ២៩០គ្រឿង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់បែកតាមអាកាសចំនួន ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ២៩០គ្រឿងក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។
យោងតាមក្រសួងបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានវាយប្រហារលើឃ្លាំងប្រេងឥន្ធនៈ និងទីតាំងដាក់ពង្រាយបណ្តោះអាសន្នរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសនៅក្នុងទីតាំងចំនួន ១៤២កន្លែង។
ក្រសួងបាននិយាយថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងភូមិវ៉ាវ៉ារ៉ូវកា ក្នុងតំបន់ Zaporizhzhia ដោយក្រសួងបានបន្ថែមថា កងកម្លាំងទាំងនោះបន្តឈានទៅមុខកាន់តែជ្រៅទៅក្នុងការការពាររបស់អ៊ុយក្រែន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





