នាយករដ្ឋមន្ត្រីន័រវេសពិភាក្សាអំពីស្ថិរភាពក្នុងតំបន់ និងពាណិជ្ជកម្មជាមួយមេដឹកនាំអាមេរិកឡាទីន
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋាភិបាលន័រវេសបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នាយករដ្ឋមន្ត្រីន័រវេស លោក ចូណាស់ ហ្គារ ស្ត័រ (Jonas Gahr Store) បានបើកកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធ ជាមួយប្រធានាធិបតីនៃប្រទេសអេក្វាឌ័រប៉ាណាម៉ា និងប៉ារ៉ាហ្គាយ ដោយពិភាក្សាអំពីស្ថិរភាពក្នុងតំបន់ ពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអេក្វាឌ័រ លោក ដាញ៉ែល ណូបូអា (Daniel Noboa) ប្រធានាធិបតីប៉ាណាម៉ា លោក ចូសេ រូល មូលីណូ (Jose Raul Mulino) និងប្រធានាធិបតីប៉ារ៉ាហ្គាយ លោក សានទីអាហ្គោ ប៉េណា (Santiago Pena) លោក ស្ត័រ បានលើកឡើងពីទិដ្ឋភាពនយោបាយបច្ចុប្បន្ននៅអាមេរិកឡាទីន ដោយផ្តោតយ៉ាងជាក់លាក់លើប្រទេសវេណេស៊ុយអេឡា។
នាយករដ្ឋមន្ត្រីន័រវេសបាននិយាយថា «ប្រាកដណាស់អ្នករាល់គ្នាមានការព្រួយបារម្ភអំពីស្ថានភាពនៅប្រទេសវ៉េណេស៊ុយអេឡា និងអនាគតរបស់ប្រទេសនេះ។ លោកបញ្ជាក់ថា នេះជាផលប្រយោជន៍របស់គ្រប់ភាគីក្នុងការស្វែងរកដំណោះស្រាយយូរអង្វែងដែលគោរពច្បាប់អន្តរជាតិ។
ការពិភាក្សាក៏បានគ្របដណ្តប់លើសារៈសំខាន់នៃការរក្សាប្រព័ន្ធពហុភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថាន។
កិច្ចព្រមព្រៀងនេះនឹងធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារសម្រាប់ការនាំចេញរបស់ប្រទេសន័រវេសទៅកាន់ប្រទេសអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ដោយពន្ធភាគច្រើនលើផលិតផលឧស្សាហកម្ម និងនេសាទនឹងត្រូវដកចេញនៅពេលដែលវាចូលជាធរមាន។ កិច្ចព្រមព្រៀងនេះនឹងបង្កើតឱកាសសម្រាប់អាជីវកម្មរបស់ប្រទេសន័រវេសនៅក្នុងប្រទេសដែលកិច្ចព្រមព្រៀងនេះ។ វាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន និងការងារន័រវេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





