រដ្ឋមន្ត្រីក្រសួងការបរទេសចិននឹងធ្វើទស្សនកិច្ចនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងហ្ស៊កដានី
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងធ្វើទស្សនកិច្ចនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) អារ៉ាប៊ីសាអូឌីត និងហ្ស៊កដានី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ។
អ្នកនាំពាក្យបាននិយាយថា លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននឹងមកបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស UAE លោក សីខ៍ អាប់ឌុលឡាហ៍ ប៊ីន ហ្សាយេដ អាល់ ណាហ៍ម៉ាន់ (Sheikh Abdullah bin Zayed Al Nahyan) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក ហ្វៃសាល ប៊ីន ហ្វាហាន់ អាល់ សូដ(Faisal bin Farhan Al Saud) និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងជនបរទេសហ្សកដានី លោក អាយម៉ាន់ សាហ្វាឌី(Ayman Safadi)៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





