អគ្គីភ័យឆាបឆេះអគារខ្ពស់នៅឥណ្ឌូណេស៊ីបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់
AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ -- អគ្គីភ័យមួយបានឆាបឆេះអគារកម្ពស់ប្រាំពីរជាន់មួយកន្លែងនៅក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ ដោយមានមនុស្សចំនួន១៣នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និងមួយចំនួនទៀតនៅជាប់ខាងក្នុងអាគារ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Kompas TV បានរាយការណ៍ថា អគ្គីភ័យនោះត្រូវបានពន្លត់ហើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជម្លៀសមនុស្សចេញពីអគារនៅតែបន្ត។
អគារនេះ គឺជាអាគារការិយាល័យរបស់ក្រុមហ៊ុន Terra Drone Indonesia ដែលផ្តល់យន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្រាប់សកម្មភាពស្ទង់មតិតាមអាកាសជាមួយអតិថិជនក្នុងវិស័យរ៉ែរហូតដល់វិស័យកសិកម្ម។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុននេះទទួលបានមូលនិធិពីក្រុមហ៊ុនយន្តហោះគ្មានមនុស្សបើក Terra Drone Corporation របស់ជប៉ុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





