ប៉ូលិសចាប់ខ្លួនអ្នករត់ពន្ធគ្រឿងញៀនចំនួន ៥២នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ -- ក្រសួងមហាផ្ទៃរបស់ប្រទេសនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប៉ូលីសប្រឆាំងគ្រឿងញៀនអាហ្វហ្គានីស្ថានបានចាប់ខ្លួនមនុស្សចំនួន ៥២នាក់ពីបទរត់ពន្ធគ្រឿងញៀនក្នុងទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប៉ូលីសបានឃុំខ្លួនបុគ្គលដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការលក់ ការទិញ និងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ក្នុងអំឡុងពេលប្រតិបត្តិការដាច់ដោយឡែកមួយចំនួនដែលបានធ្វើឡើងនៅជាយក្រុងកាប៊ុល។
សេចក្តីថ្លែងការណ៍បានបន្ថែមថា គ្រឿងញៀនខុសច្បាប់មួយចំនួន រួមទាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហាស៊ីស និងថ្នាំញៀនប្រភេទគ្រាប់ថ្នាំរំញោចត្រូវបានរឹបអូស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





