ការឯកភាពគ្នាត្រូវបានជំរុញសម្រាប់បង្កើនការអភិវឌ្ឍសកលលោកភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ -- មន្ត្រីជាន់ខ្ពស់ម្នាក់របស់បក្សកុម្មុយនិស្តចិន បានបញ្ជាក់កាលពីពេលថ្មីៗនេះអំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការធ្វើការងារជាមួយបណ្តាប្រទេសនានានៅសកលលោកភាគខាងត្បូងដើម្បីបន្តធ្វើទំនើបកម្ម ដោយបាននិយាយថា ប្រទេសចិនដែលមានការអភិវឌ្ឍកាន់តែច្រើនជាមួយនឹងការបើកចំហរកាន់តែខ្លាំងនឹងបង្កើនទំនុកចិត្ត និងសមត្ថភាពរបស់ប្រទេសជាច្រើនទៀតក្នុងការស្វែងរកកម្លាំងតាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវទំនើបកម្ម។
លោក លុយ ហៃស៊ីង (Liu Haixing) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការកណ្តាល CPC បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងកិច្ចសន្ទនាលើកទី៣ នៃកិច្ចសន្ទនាក្រុមអ្នកគិតសកលលោកភាគខាងត្បូងដែលមានប្រធានបទ «ការស្វែងរកកម្លាំងតាមរយៈការឯកភាពគ្នា៖ការទទួលខុសត្រូវ និងសកម្មភាពរបស់សកលលោកភាគខាងត្បូង» ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃ។
ដោយកត់សម្គាល់អំពីហានិភ័យ និងបញ្ហាប្រឈមដែលកំពុងកើនឡើងដែលកើតឡើងពីការវិវត្តយ៉ាងឆាប់រហ័សនៃទិដ្ឋភាពអន្តរជាតិ លោក លុយបាននិយាយថា ក្រោមកាលៈទេសៈថ្មីនេះ ប្រទេសចិនមានឆន្ទៈក្នុងការចាប់ដៃជាមួយប្រទេសនានានៅសកលលោកភាគខាងត្បូង ដើម្បីទទួលខុសត្រូវនៃសម័យកាល និងចាត់វិធានការយ៉ាងសកម្មដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្ម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





