នីហ្សេរីយ៉ាសង្ឃឹមថានឹងក្លាយជាសមាជិកប្រ៊ីកស៍ពេញលេញក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ -- លោក យូសូហ្វ ទូកហ្ការ (Yusuf Tuggar) រដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ា បាននិយាយកាលពីចុងសប្តាហ៍មុនថា ប្រទេសនីហ្សេរីយ៉ាសង្ឃឹមថានឹងក្លាយជាសមាជិកពេញសិទ្ធិរបស់ក្រុមប្រទេសប្រ៊ីកស៍ (BRICS) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោក ទូកហ្ការ បាននិយាយនៅក្នុងវេទិកាដូហា ក្នុងប្រទេសកាតាថានៅត្រឹមឆ្នាំ២០៥០ ចំនួនប្រជាជននីហ្សេរីយ៉ានឹងឡើងដល់ ៤០០លាននាក់ហើយប្រទេសនីហ្សេរីយ៉ាមានរឿងជាច្រើនដែលត្រូវរៀនពីក្រុមប្រទេសប្រ៊ីកស៍ ដូច្នេះ ប្រទេសនេះស្វែងរកទំនាក់ទំនងជាមួយសមាគមនេះដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។
ក្រុមប្រទេសប្រ៊ីកស៍ គឺជាសមាគមអន្តររដ្ឋាភិបាលដែលបង្កើតឡើងក្នុងឆ្នាំ២០០៦។ បន្ថែមពីលើប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ឥឡូវនេះវារួមមានប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួម និងឥណ្ឌូណេស៊ី។ ប្រទេសបេឡារុស្ស បូលីវី កាហ្សាក់ស្ថាន ថៃ គុយបា អ៊ូហ្គង់ដា ម៉ាឡេស៊ី នីហ្សេរីយ៉ា និងអ៊ូសបេគីស្ថាន បានក្លាយជាប្រទេសដៃគូរបស់ប្រ៊ីកស៍នៅថ្ងៃទី០១ ខែមករា ខណៈដែលប្រទេសវៀតណាមត្រូវបានបន្ថែមទៅក្នុងក្រុមនេះកាលពីខែមិថុនាកន្លងមក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





