រូម៉ានី និងតួកគី ចុះកិច្ចព្រមព្រៀងដើម្បីទិញនាវាចម្បាំង HISAR
AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរ៉ូម៉ានីបានប្រកាសកាលពីថ្ងៃពុធថា ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលមួយ ដើម្បីទិញនាវាចម្បាំងធុនស្រាលហ៊ីសារ (HISAR) ពីប្រទេសតួកគី។
កិច្ចសន្យានេះមានតម្លៃ ២២៣លានអឺរ៉ូ (២៦០លានដុល្លារអាម៉េរិក)។ យោងតាមក្រសួង កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើថ្លៃដើមនៃនាវា ការបណ្តុះបណ្តាលនាវិក និងកញ្ចប់ជំនួយផ្នែកភស្តុភារ។
រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី លោក រ៉ាឌូ មីរូតា (Radu Miruta) និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី លោក មូសា ហេយប៊េត (Musa Heybet) បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





