ថវិការដ្ឋាភិបាលឆ្នាំ២០២៦ របស់កូរ៉េខាងត្បូងសម្រាប់ទីភ្នាក់ងារកម្លាំងពលកម្មយោធាកើនឡើង ៩,៤%
AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋបាលកម្លាំងពលកម្មយោធារបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ថវិការបស់ខ្លួនសម្រាប់ឆ្នាំក្រោយត្រូវបានកំណត់នៅចំនួន ៥១៧,៨ប៊ីលានវ៉ុន (៣៥១,៥លានដុល្លារអាម៉េរិក) ដែលកើនឡើង ៩,៤% ពីឆ្នាំមុន។
ក្រោមផែនការនេះ ទីភ្នាក់ងារនេះមានគម្រោងប្រើប្រាស់ថវិកាចំនួន ២០,៤ប៊ីលានវ៉ុន ដើម្បីទប់ស្កាត់ និងតាមដានការប៉ុនប៉ងគេចវេសពីការបម្រើយោធាជាកាតព្វកិច្ច និងថវិកាចំនួន ១១,៩ប៊ីលានវ៉ុន សម្រាប់ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍កោសល្យវិច្ច័យឌីជីថល។
នៅប្រទេសកូរ៉េខាងត្បូង បុរសដែលមានរាងកាយមាំមួនទាំងអស់ត្រូវតែចូលបម្រើក្នុងជួរកងទ័ពយ៉ាងហោចណាស់ ១៨ខែ។
កាលពីថ្ងៃអង្គារ រដ្ឋសភាបានអនុម័តថវិកាឆ្នាំក្រោយដែលមានចំនួន ៧២៧,៩ទ្រីលានវ៉ុន ដែលមានគោលបំណងបង្កើនការចំណាយទៅលើវិស័យសេដ្ឋកិច្ច និងការពារជាតិ បន្ទាប់ពីមានកិច្ចព្រមព្រៀងនៅនាទីចុងក្រោយរវាងគណបក្សប្រឆាំង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





