សភាអ៊ុយក្រែនអនុម័តថវិកាឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ -- ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះបានរាយការណ៍ថា សភាអ៊ុយក្រែនកាលពីថ្ងៃពុធបានអនុម័តថវិការដ្ឋសម្រាប់ឆ្នាំក្រោយ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក សើហ៊ី ម៉ាចេនកូ (Serhiy Marchenko) បាននិយាយថា ថវិកានេះផ្តល់អាទិភាពដល់ការចំណាយលើវិស័យការពារជាតិ ការគាំទ្រសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។
ចំណូលថវិកាត្រូវបានគេព្យាករថានឹងឈានដល់ ២,៩ទ្រីលានរីវីញ្ញា (ប្រហែល ៦៨,៧ប៊ីលានដុល្លារអាម៉េរិក) នៅឆ្នាំក្រោយ។ ប្រភពចំណូលសំខាន់ៗនឹងជាពន្ធអាករលើតម្លៃបន្ថែម ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងការយកពន្ធយោធា។
ការចំណាយរបស់រដ្ឋត្រូវបានគេរំពឹងថានឹងមានចំនួនសរុប ៤,៨ទ្រីលានរីវីញ្ញា រួមទាំង ២,៨ទ្រីលានរីវីញ្ញាសម្រាប់វិស័យការពារជាតិ។ វិស័យចំណាយអាទិភាពផ្សេងទៀតរួមមាន សុខុមាលភាពសង្គម ការអប់រំ និងការថែទាំសុខភាព។
អ៊ុយក្រែនមានគម្រោងទទួលបានហិរញ្ញប្បទានពីខាងក្រៅប្រហែល៦៥,៩ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំក្រោយ ដែលនឹងជួយគ្របដណ្តប់លើឱនភាពថវិកា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





