រុស្ស៊ីមិនធ្វើសង្គ្រាមជាមួយអឺរ៉ុបទេ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីមិនកំពុងស្វែងរកការប្រឈមមុខដាក់គ្នាខាងយោធាជាមួយអឺរ៉ុបទេ ប៉ុន្តែរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចប្រសិនបើមាននរណាម្នាក់ត្រូវបង្ខំចិត្តឱ្យធ្វើដូច្នេះ។
លោក ពូទីន បាននិយាយថា «យើងមិនមានបំណងធ្វើសង្គ្រាមជាមួយអឺរ៉ុបទេ ខ្ញុំបាននិយាយបែបនេះរាប់រយដងមកហើយ ប៉ុន្តែប្រសិនបើអឺរ៉ុបស្រាប់តែចង់ធ្វើសង្គ្រាមជាមួយយើង នោះយើងបានត្រៀមខ្លួនរួចរាល់ហើយនាពេលបច្ចុប្បន្ននេះ។ វាមិនអាចមានការសង្ស័យអំពីរឿងនោះទេ»។
លោកបានបន្ថែមថា ប្រសិនបើអឺរ៉ុបស្រាប់តែធ្វើសង្គ្រាមជាមួយរុស្ស៊ីនោះសង្រ្គាមនឹងអាចកើតឡើងយ៉ាងឆាប់រហ័ស ហើយយើងនឹងមិនចរចាអំពីរឿងនេះឡើយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





