កិច្ចប្រជុំរវាងលោក ពូទីន និងប្រេសិតរបស់សហរដ្ឋអាមេរិក បញ្ចប់ដោយគ្មានផែនការសម្របសម្រួលសម្រាប់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ -- កិច្ចប្រជុំរយៈពេលប្រាំម៉ោងរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងបេសកជនពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) ដែលបានបញ្ចប់បន្ទាប់ពីម៉ោង ១២ អធ្រាត្រថ្ងៃពុធ បានបរាជ័យក្នុងការបង្កើតផែនការសម្របសម្រួលសម្រាប់ដំណោះស្រាយវិបត្តិអ៊ុយក្រែន។
លោក យូរី យូសាកូវ (Yuri Ushakov) ជំនួយការប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃពុធ បានពណ៌នាអំពីកិច្ចសន្ទនានេះថា "ជាកិច្ចសន្ទនាដ៏មានប្រយោជន៍ ប្រកបដោយការស្ថាបនា និងផ្តល់ព័ត៌មានយ៉ាងច្រើន" ដោយលោកបាននិយាយថា ភាគីទាំងពីរបានពិនិត្យមើលឯកសារដែលសហរដ្ឋអាមេរិកបានបង្ហាញពីមុន ហើយបានយល់ព្រមមិនបង្ហាញពីខ្លឹមសារនៃកិច្ចពិភាក្សានោះទេ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស៊ីនហួ)





