ចិនបាញ់បង្ហោះផ្កាយរណបថ្មីទៅកាន់លំហអាកាស
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសចិនកាលពីថ្ងៃអាទិត្យបានបាញ់បង្ហោះផ្កាយរណបថ្មីមួយពីទីតាំងបាញ់បង្ហោះយានអវកាសវិនចាងក្នុងខេត្តហៃណាន ភាគខាងត្បូង។
ផ្កាយរណបស៊ីចៀន-២៨ (Shijian-28) ត្រូវបានបាញ់បង្ហោះនៅម៉ោង៨:២០នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតឡុងម៉ាច-៧ (Long March-7)។ វាបានចូលទៅក្នុងគន្លងដែលបានកំណត់ជាមុនដោយជោគជ័យ។
នេះគឺជាបេសកកម្មហោះហើរលើកទី៦១១ នៃរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





