លោក ពូទីន៖ យើងយល់ស្របថាផែនការរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនអាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រុស្ស៊ីបានពិនិត្យមើលឡើងវិញនូវផែនការដំបូងរបស់សហរដ្ឋអាមេរិកសម្រាប់ការដោះស្រាយបញ្ហាអ៊ុយក្រែន។
លោក ពូទីន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា «ជាទូទៅ ខ្ញុំបានលើកឡើងអំពីរឿងនេះច្រើនដងមកហើយ។ មុនពេលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សហរដ្ឋអាមេរិក មុនពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋអាឡាស្កា យើងបានពិភាក្សាអំពីរឿងនេះជាមួយអ្នកចរចាអាម៉េរិក។ បន្ទាប់ពីនោះ បញ្ជីនៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដែលមាន២៨ចំណុចបានលេចចេញមក។ ហើយដូចដែលខ្ញុំបានប្រកាសជាសាធារណៈហើយថា វាត្រូវបានផ្ញើមកយើងតាមរយៈបណ្តាញជាក់លាក់។យើងបានពិនិត្យមើលវា»។
លោក ពូទីន បានបន្ថែមថា មិនមានសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីបញ្ហាអ៊ុយក្រែនទេ ប៉ុន្តែជាបញ្ជីសំណួរដែលត្រូវបានស្នើឡើងសម្រាប់កិច្ចពិភាក្សា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





