គ្រោះរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ វាយប្រហារប្រទេសឥណ្ឌូណេស៊ីភាគខាងលិច ដែលរងគ្រោះដោយទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័របានវាយប្រហារកោះស៊ូម៉ាត្រា នៅភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។
គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៤:៥៦នាទីព្រឹកព្រលឹម ដោយមានជម្រៅ ២៥,៤គីឡូម៉ែត្រ ចម្ងាយ ៤៥គីឡូម៉ែត្រ នៅភាគពាយ័ព្យនៃទីក្រុងស៊ីណាបាង នៅលើឆ្នេរសមុទ្រភាគខាងកើតនៃកោះស៊ីមើលូ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមអ៊ិច (X) ថា គ្រោះរញ្ជួយដីនេះត្រូវបានវាស់វែងនៅកម្រិត ៦,៣រ៉ិចទ័រ។
ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនោះ មិនមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិណា និងមិនរបាយការណ៍ស្តីពីការខូចខាត ឬអ្នកស្លាប់ និងរបួសនោះទេ។
យោងតាមទូរទស្សន៍ Kompas TV បានឱ្យកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា យ៉ាងហោចណាស់មនុស្ស ៣២នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ដោយសារការបាក់ដី និងគ្រោះទឹកជំនន់នៅកោះស៊ូម៉ាត្រា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





