ប្រធានាធិបតីចិនតែងតាំងឯកអគ្គរដ្ឋទូតថ្មី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានប្រកាសកាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានតែងតាំងឯកអគ្គរដ្ឋទូតដូចខាងក្រោមស្របតាមការសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន។
លោក ហ្គៅ វៃ (Guo Wei) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រហាសេមីតហ្ស៊កដានី ជំនួសលោក ចេន ឈួនដុង (Chen Chuandong)។
លោក ដុង ហ្ស៊ីហួ (Dong Zhihua) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋម៉ុលដាវី ជំនួសលោក យ៉ាន វិនប៊ីន (Yan Wenbin)។
លោក ឈូ យូហ៊ុយ (Qu Yuhui) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋនីការ៉ាហ្គា ជំនួសលោក ចេន ស៊ី (Chen Xi) ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





