វិទ្យាល័យមួយក្នុងទីក្រុងសេអ៊ូលទទួលបានការគំរាមកំហែងបំផ្ទុះគ្រាប់បែកក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា វិទ្យាល័យមួយក្នុងទីក្រុងសេអ៊ូលបានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែកក្លែងក្លាយកាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យមានការស្រាវជ្រាវរបស់ប៉ូលិស និងការជម្លៀសនៅទូទាំងសាលា។
មន្ត្រីប៉ូលិសត្រូវបានបញ្ជូនទៅកាន់សាលារៀននោះ ដែលស្ថិតក្នុងសង្កាត់ណូវ៉ុន នៅភាគឦសាននៃទីក្រុងសេអ៊ូល បន្ទាប់ពីទទួលបានការរាយការណ៍កាលពីព្រឹកព្រលឹមថ្ងៃចន្ទ តាមរយៈការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដែលគំរាមបំផ្ទុះសាលារៀននេះនៅវេលាម៉ោង២:០០នាទីរសៀល។
ប៉ូលិសមិនបានរកឃើញគ្រឿងផ្ទុះណាមួយទេ បន្ទាប់ពីបានធ្វើការស្វែងរកមុនម៉ោងសិក្សា។
A high school in Seoul received an apparent fake bomb threat Monday that prompted a police search and school-wide evacuation drills, officials said.
Police officers were dispatched to the school in Seoul's northeastern ward of Nowon after receiving a report early in the morning of a social media post threatening to blow up the school at 2 p.m.
Police did not find any explosives after conducting a search before school hours.
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





