ចិនបាញ់បង្ហោះផ្កាយរណបថ្មីចំនួន ៣ទៅកាន់លំហអាកាស
AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- កាលពីថ្ងៃពុធ ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូនឡុងម៉ាច-២ស៊ី (Long March-2C) ដោយបញ្ជូនផ្កាយរណបថ្មីចំនួន ៣ទៅកាន់លំហអាកាស។
រ៉ុក្កែតនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ១២:០១នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ន នៅភាគពាយ័ព្យប្រទេសចិន ដោយបានបញ្ជូន ផ្កាយរណបស៊ីចៀន-៣០អេ (Shijian-30A) ផ្កាយរណបស៊ីចៀន-៣០ប៊ី (Shijian-30B) និងផ្កាយរណបស៊ីចៀន-៣០ស៊ី (Shijian-30C) ទៅកាន់គន្លងដែលបានកំណត់ជាមុន។
ផ្កាយរណបទាំងនេះនឹងត្រូវបានប្រើជាចម្បងសម្រាប់ការរុករកបរិស្ថានអវកាស និងការផ្ទៀងផ្ទាត់បច្ចេកវិទ្យាពាក់ព័ន្ធ។ នេះគឺជាបេសកកម្មហោះហើរលើកទី៦០៨ នៃស៊េរីរ៉ុក្កែតដឹកជញ្ជូនឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





