ចិន និងអាល្លឺម៉ង់ ធ្វើកិច្ចសន្ទនាហិរញ្ញវត្ថុកម្រិតកំពូលលើកទី៤ នៅទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីចិន លោក ហេ លីហ្វេង (He Lifeng) បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាហិរញ្ញវត្ថុកម្រិតកំពូលលើកទី៤ រវាងប្រទេសចិន-អាល្លឺម៉ង់ ជាមួយលោក ឡាស គ្លីងប៊ែល (Lars Klingbeil) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហព័ន្ធ នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ដោយភាគីទាំងពីរបានឯកភាពគ្នាលើលទ្ធផលមួយចំនួនដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោក ហេ ដែលជាអ្នកដឹកនាំរបស់ប្រទេសចិនក្នុងកិច្ចសន្ទនានេះ បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអាល្លឺម៉ង់ដើម្បីអនុវត្តន៍ការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ និងធ្វើការរួមចំណែកថ្មីដល់ស្ថិរភាព និងកំណើនសេដ្ឋកិច្ចពិភពលោក។
លោក គ្លីងប៊ែល ដែលជាអ្នកដឹកនាំរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ប្រទេសអាល្លឺម៉ង់មានឆន្ទៈក្នុងការចូលរួមក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនលើវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវឌ្ឍនភាពកាន់តែច្រើននៅក្នុងទំនាក់ទំនងទ្វេភាគី។
លោក ហេ និងលោក គ្លីងប៊ែល ក៏បានចូលរួមកិច្ចប្រជុំតុមូលហិរញ្ញវត្ថុចិន-អាល្លឺម៉ង់លើកទី២ ផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





