នាយករដ្ឋមន្ត្រីរុស្ស៊ី៖ សមាជិកអង្គការសហប្រតិបត្តិការសៀងហៃនឹងរួមចំណែកដល់ទៅ ៣៥% នៅក្នុងផលិតផលក្នុងស្រុកសរុបសកលលោកនៅក្នុងឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស្ស៊ូស្ទីន (Mikhail Mishustin) បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ថាការព្យាករណ៍បានបង្ហាញថា ចំណែកនៃរដ្ឋជាសមាជិកអង្គការ SCO ក្នុងផលិតផលក្នុងស្រុកសរុបសកលលោកនឹងកើនឡើងដល់ ៣៥% នៅចុងឆ្នាំនេះ។
យោងតាមការព្យាករណ៍ បានឱ្យដឹងថា វា [ចំណែកនៃសមាជិកអង្គការSCO ក្នុងផលិតផលក្នុងស្រុកសរុបសកលលោក] នឹងកើនឡើងកាន់តែច្រើនដល់ ៣៥% នៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា ចំណែកនៃសមាជិករបស់អង្គការនេះនៅក្នុងផលិតផលក្នុងស្រុកសរុបសកលលោកឥឡូវនេះបានឈានដល់មួយភាគបីហើយ។
លោក មីស្ស៊ុស្ទីន បាននិយាយថា ការនាំចេញសរុបរបស់សមាជិកអង្គការ SCO ក្នុងឆ្នាំ២០២៤ មានចំនួនប្រហែលមួយភាគប្រាំនៃការនាំចេញសកលលោក។
លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា «កាលពីឆ្នាំមុន ការនាំចេញសរុបរបស់ប្រទេសយើងមានចំនួនប្រហែលមួយភាគប្រាំនៃចំនួនសរុបសកលលោក» ដោយលោកបានបន្ថែមថា «ចំណែកនៃសមាជិកអង្គការSCO នៅក្នុងផលិតផលក្នុងស្រុកសរុបសកលលោកបានឈានដល់មួយភាគបីហើយ»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





