កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមសមយុទ្ធសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរួមគ្នាកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងឥរិយាបថត្រៀមខ្លួនរបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដែលអាចកើតមានពីសត្រូវ។
យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា សមយុទ្ធ The Cyber Alliance drills ដែលគ្រោងនឹងដំណើរការរហូតដល់ថ្ងៃសុក្រ នឹងធ្វើឡើងនៅឯកន្លែងហ្វឹកហាត់មួយក្នុងរដ្ឋម៉ារីលែន ដែលមានគោលបំណងត្រៀមខ្លួនកាន់តែប្រសើរឡើងសម្រាប់សង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិតនាពេលអនាគត។
ការហ្វឹកហាត់នេះពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់យ៉ាងឆាប់រហ័សលើការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដែលអាចកើតមាន ក្រោមសេណារីយ៉ូវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។
ក្រសួងបាននិយាយថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងការបណ្តុះបណ្តាលសម្ព័ន្ធភាពតាមប្រព័ន្ធអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់សម្រាប់ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតការចូលរួមរួមគ្នាក្នុងសមយុទ្ធសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតពហុជាតិ និងមានច្រើនទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





