កូរ៉េខាងត្បូងស្នើធ្វើកិច្ចចរចាយោធាជាមួយកូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូងបានស្នើឱ្យធ្វើកិច្ចចរចាយោធាជាមួយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(DPRK) កាលពីថ្ងៃចន្ទ ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាដោយចៃដន្យ និងបន្ធូរបន្ថយភាពតានតឹងយោធាតាមបណ្តោយព្រំដែនអន្តរកូរ៉េ។
លោក គីម ហុងឆុល (Kim Hong-cheol) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ព DPRK មួយចំនួនថ្មីៗនេះបានបន្តឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា (MDL) នៅខាងក្នុងតំបន់គ្មានយោធា(DMZ) និងឈ្លានពានតំបន់កូរ៉េខាងត្បូង ហើយកំពុងសាងសង់ផ្លូវយុទ្ធសាស្ត្រ និងរបង និងដាក់មីននៅជុំវិញតំបន់ MDL។
លោក គីម បាននិយាយថា យោធាកូរ៉េខាងត្បូងបានបន្តឆ្លើយតបទៅនឹងការឈ្លានពានរបស់កងទ័ព DPRK តាមរយៈការផ្សាយ និងការបាញ់ព្រមាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





