ស្លូវេនីទទួលកុមារប៉ាឡេស្ទីនដែលរងរបួសចំនួន ៧នាក់ដើម្បីទទួលការព្យាបាល
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមមូលនិធិ Danilo Turk បានឱ្យដឹងថា កុមារប៉ាឡេស្ទីនរងរបួសធ្ងន់ចំនួន ៧នាក់មកពីតំបន់ហ្គាហ្សាបានមកដល់ប្រទេសស្លូវេនីកាលពីថ្ងៃអាទិត្យ ដើម្បីទទួលការព្យាបាល។
យោងតាមមូលនិធិនេះ កុមារទាំងនោះមានអាយុចន្លោះពី ៤ ទៅ ១៤ឆ្នាំបានធ្វើដំណើរទៅកាន់ប្រទេសស្លូវេនីជាមួយម្តាយរបស់ពួកគេ ហើយត្រូវបានគេរំពឹងថានឹងស្នាក់នៅរហូតដល់ចុងឆ្នាំ ឬរហូតដល់ការស្តារនីតិសម្បទារបស់ពួកគេត្រូវបានបញ្ចប់។
រដ្ឋាភិបាលស្លូវេនីបានអនុម័តលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្នរយៈពេល ៦ខែនៅថ្ងៃទី២៣ ខែតុលា សម្រាប់កុមារចំនួន ១០នាក់ និងមនុស្សពេញវ័យអមដំណើរចំនួន ១០នាក់មកពីតំបន់ហ្គាហ្សា។ទោះជាយ៉ាងណាក៏ដោយ ដោយសារតែស្ថានភាពនៅលើដីគោកមានតែកុមារ ៧នាក់ប៉ុណ្ណោះដែលអាចធ្វើដំណើរបាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





