នាយករដ្ឋមន្ត្រីចិនបានមកដល់ប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំ SCO
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លីឈាង (Li Qiang) បានមកដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ សម្រាប់កិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាលនៃរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន(Mikhail Mishustin)លោក លី នឹងចូលរួមកិច្ចប្រជុំ SCO នៅថ្ងៃទី១៧និង១៨ ខែវិច្ឆិកា។
នៅពេលដែលលោក លី បានមកដល់អាកាសយានដ្ឋាន Vnukovo ក្នុងទីក្រុងមូស្គូ លោកត្រូវបានស្វាគមន៍ដោយតំណាងរដ្ឋាភិបាលរុស្ស៊ី និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ី លោក ចាង ហានហ៊ុយ (Zhang Hanhui) ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





