រដ្ឋមន្ត្រីការបរទេសចិននឹងបំពេញទស្សនកិច្ចនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសបានប្រកាសនៅថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី(Wang Yi) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន ព្រមទាំងធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាមួយរដ្ឋមន្ត្រីការបរទេសទាំងបីចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា។
អ្នកនាំពាក្យរូបនេះបាននិយាយថា លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន នឹងមកបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់លោក ហ្សេនប៊ែក គូលូបាអេវ(Zheenbek Kulubaev) រដ្ឋមន្ត្រីការបរទេសកៀហ្ស៊ីស៊ីស្ថាន លោក បាក់ទីយ៉រ សៃដូវ (Bakhtiyor Saidov) រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថាន និងលោក ស៊ីរ៉ូជីដឌីន មូរីឌីន (Sirojiddin Muhriddin) រដ្ឋមន្ត្រីការបរទេសតាជីគីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





