កិច្ចចរចាសន្តិភាពស្តីពីបញ្ហាអ៊ុយក្រែនជៀសមិនរួចទេ ហើយអាចនឹងធ្វើឡើងនៅក្នុងប្រទេសតួកគី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសតួកគីលោក ហាកាន់ ហ្វីដាន់ (Hakan Fidan) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ A Haber ថា ទស្សនវិស័យនៃកិច្ចចរចាសន្តិភាពស្តីពីអ៊ុយក្រែន កំពុងមានរូបរាងឡើងហើយ ហើយវាអាចទៅរួចដែលថាកិច្ចចរចានោះនឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសតួកគី។
រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន់ ហ្វីដាន់ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ A Haber ថា «តើតុចរចាសន្តិភាព[ស្តីពីអ៊ុយក្រែន] នឹងត្រូវបានរៀបចំឡើងនៅក្នុងប្រទេសតួកគីនាពេលអនាគតដ៏ខ្លីខាងមុខនេះទេ? ឥឡូវនេះ យើងជឿយ៉ាងដូច្នេះ។ ខ្ញុំជឿថា វានឹងកើតឡើងនៅក្នុងប្រទេសតួកគី។ វាអាចកើតឡើងនៅកន្លែងផ្សេង ប៉ុន្តែខ្ញុំជឿជាក់ថាពេលវេលាសម្រាប់សន្តិភាពបានមកដល់ហើយ ហើយវានឹងមកដល់»។
រដ្ឋមន្ត្រីការបរទេសជឿជាក់ថា ជម្លោះនៅអ៊ុយក្រែនបច្ចុប្បន្នកំពុងស្ថិតនៅចំណុចជិតបំផុតនៃការបញ្ចប់។ លោកបាននិយាយថា «តាមទស្សនៈរបស់ខ្ញុំ សង្គ្រាមនេះ ឥឡូវបច្ចុប្បន្នកំពុងស្ថិតនៅចំណុចជិតបំផុតនៃការបញ្ឈប់ហើយ។ យើងឃើញថា លក្ខខណ្ឌទាំងអស់សម្រាប់បទឈប់បាញ់បានចាស់ទុំរួចហើយ»។
លោក ហ្វីដាន់ បាននិយាយថា «កិច្ចចរចាចាំបាច់ និងឈានទៅមុខមួយជំហាន» គឺជាតម្រូវការ។ រដ្ឋមន្ត្រីការបរទេសនោះបានបន្ថែមថា «យើងមានសំណើក្នុងរឿងនេះ។ ខ្ញុំសង្ឃឹមថាសំណើនោះនឹងត្រូវបានអនុវត្ត»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





