នាយករដ្ឋមន្ត្រីចិន លោក លី ឈាង នឹងចូលរួមកិច្ចប្រជុំ SCO និងកិច្ចប្រជុំកំពូល G20 ព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសហ្សំប៊ី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នឹងចូលរួមកិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាលនៃរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងមូស្គូ នៅថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin) ។
អ្នកនាំពាក្យរូបនេះបាននិយាយថា លោក លី នឹងបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសហ្សំប៊ី នៅថ្ងៃទី១៩ និង២០ ខែវិច្ឆិកា តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋហ្សំប៊ី។
អ្នកនាំពាក្យបានបន្ថែមថា លោកនាយករដ្ឋមន្ត្រីចិននឹងចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ២០ នៅទីក្រុងចូហានណេសប៊ឺហ្គ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





