រុស្ស៊ីសង្ឃឹមថា លោក ត្រាំ នៅតែមានឆន្ទៈក្នុងការចូលរួមចំណែកដល់ដំណោះស្រាយនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ប្រទេសរុស្ស៊ីសង្ឃឹមថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅតែមានឆន្ទៈក្នុងការចូលរួមចំណែកសម្រាប់ដំណោះស្រាយជម្លោះការទូត និងនយោបាយនៅអ៊ុយក្រែន។
លោក ប៉េសកូវ បាននិយាយថា «យើងសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានាធិបតី ត្រាំ នៅតែមានឆន្ទៈក្នុងការចូលរួមចំណែកនៅក្នុងការដោះស្រាយជម្លោះនយោបាយ និងការទូតនៅអ៊ុយក្រែន»។
លោក ប៉េសកូវ បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកមានទស្សនវិស័យដ៏ភ្លឺស្វាង ប៉ុន្តែភាគីទាំងពីរកំពុងខ្ជះខ្ជាយពេលវេលា និងថវិកា ដោយលោកបាននិយាយបន្ថែមថា វាជារឿងដ៏សំខាន់ក្នុងការបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





