វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំសាមញ្ញ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែវច្ឆិកា ឆ្នាំ២០២៥ នៅសាលនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ពេជ្យ កែវ មុនី អភិបាលរងខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ស្រុក ឃុំ និងតំណាងដៃគូអភិវឌ្ឍន៍ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការពិគ្រោះយោបល់នៅក្នុងយន្តការរបស់ក្រុមប្រឹក្សាដែលមានស្រាប់ ត្រូវពង្រឹង និងធ្វើការសហការជាមួយគ្នា កិច្ចការទាំងអស់នេះ គឺដើម្បីផ្តល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងការដោះស្រាយបញ្ហា ហើយយន្តការថ្មីនេះអនុវត្តគឺមិនមែន ធ្វើឡើងដើម្បីបង្ខិតបង្ខំពលរដ្ឋឱ្យទៅប្រើសេវានេះទេ ប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋពលរដ្ឋរ។ អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និង ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ទៀតថា តាមរយៈកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកា លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញអាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ។ សមាជិកក្រុមប្រឹក្សាទាំងអស់មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ត្រូវគិតគូជាចម្បងចូលរួមជាមួយរដ្ឋបាលខេត្តជួយបឧបត្ថម្ភជា ថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ គ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ការពារបូរណភាពទឹកដី។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ពីខ្លឹមសាររបៀបវារៈរួមមាន៖ ១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញអាណត្តិទី៤។ ២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែតុលា និងទិសដៅបន្ត។ ៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រតិទិននៃកិច្ចប្រជុំ សាមញ្ញរយរបស់ក្រុមប្រឺក្សាខេត្តកំពង់ឆ្នាំង។ ៤.អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលជូនមន្ត្រីរាជការដល់ថ្នាក់ស្រុកដែលមានស្នាដៃបំពេញការងារជាគំរូល្អ។ ៥.ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តរបស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកនិងខេត្ត និង៦.សេចក្តីផ្សេងៗ៕
ដោយ បៃ ស៊ីថុន





