ប្រទេសជប៉ុនរងគ្រោះរញ្ជួយដីកម្រិតខ្លាំង ៥,៨រ៉ិចទ័រ
AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសជប៉ុនត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រកាលពីថ្ងៃចន្ទម្សិលមិញ។នេះបើយោងតាមការស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក។
គ្រោះរញ្ជួយដីដែលមានជម្រៅ ១១,២គីឡូម៉ែត្រនេះបានវាយប្រហារឆ្នេរសមុទ្រយ៉ាម៉ាដា នៅឯឆ្នេរសមុទ្រភាគខាងកើតនៃខេត្តអ៊ីវ៉ាតេ នៅវេលាម៉ោងប្រហែល ០៤:២៣នាទីរសៀល (ម៉ោងក្នុងស្រុក)។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះមានទំហំបីលើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយដីរបស់ជប៉ុនចំនួនប្រាំពីរ។
មិនមានរបាយការណ៍ភ្លាមៗអំពីការព្រមានអំពីរលកយក្សស៊ូណាមិ ឬការខូចខាតណាមួយឡើយ។
នៅមួយថ្ងៃមុន គ្រោះរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រខេត្តអ៊ីវ៉ាតេ ក្នុងជម្រៅ ១០គីឡូម៉ែត្រ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដែលក្រោយមកត្រូវបានលុបចោលវិញ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





