លោក ស៊ី ជីនពីង ដាក់ចេញនូវសំណើប្រាំចំណុចសម្រាប់ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃសុក្រសប្តាហ៍មុន បានដាក់ចេញនូវសំណើប្រាំចំណុចសម្រាប់ការលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាសកល និងបរិយាប័ន្ន និងការកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិក។
លោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី កសាងបរិយាកាសសេដ្ឋកិច្ចតំបន់ដោយបើកចំហរក្សាស្ថិរភាព និងលំហូររលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់ លើកកម្ពស់ឌីជីថលូបនីយកម្ម និងការធ្វើឱ្យពាណិជ្ជកម្មបៃតង ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាសកល និងបរិយាប័ន្ន។
លោក ស៊ី បានធ្វើការកត់សម្គាល់នេះនៅក្នុងសុន្ទរកថាមួយនៅក្នុងសម័យប្រជុំដំបូងនៃកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣២៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BRNN)





