តំបន់ទេសភាពកោះក្រូចជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងទីក្រុងឆាងសា ខេត្តហ៊ូណាន
AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- តំបន់ទេសភាពកោះក្រូច ដែលមានទីតាំងស្ថិតនៅកណ្តាលទន្លេសៀងជាំង ក្នុងទីក្រុងឆាងសា គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិន និងជាចំណុចស្នូលនៃទេសភាពលក្ខណៈ «ភ្នំ ទឹក កោះ និងទីក្រុង»។ នៅឆ្នាំ១៩២៥ បុរសដ៏អស្ចារ្យ ម៉ៅ សេទុង បានទៅទស្សនាកោះក្រូច ហើយបានសរសេរកំណាព្យដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍មួយ ដែលមានចំណងជើងថា«ឈីន យាន ឈុន - ឆាងសា»។ រូបចម្លាក់សិល្បៈវ័យក្មេង ម៉ៅ សេទុងដែលឥឡូវនេះឈរនៅក្បាលកោះក្រូច បានក្លាយជាកន្លែងចុះឈ្មោះចូលទស្សនាដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុងឆាងសា។
នៅលើកោះក្រូចនោះ ក៏មានរោងមហោស្រព Jiangtian Muxueដែលជារោងមហោស្រពពន្លឺ និងស្រមោលបែបបុរាណតែមួយគត់នៅក្នុងទីក្រុងឆាងសា ដែលរួមជាមួយទេសភាពដ៏កម្រនៃផ្ការីកនៅលើកោះក្រូច ដែលប្រៀបបាននឹងទេសភាពព្រិលនៅពេលព្រលប់នៅលើទន្លេ។
ឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិមួយក្នុងចំណោមទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិដំបូងៗ។ ឈ្មោះ និងទីតាំងរបស់វានៅតែមិនផ្លាស់ប្តូរអស់រយៈពេលបីពាន់ឆ្នាំមកហើយ។ វាត្រូវបានគេស្គាល់ថាជា«ស្រុកកំណើតរបស់ឈូ យាន និង ជាយី» នឹងជាទីក្រុងដ៏ល្បីល្បាញរបស់«ឈូ និងហាន» និង «ស៊ាវ ស៊ាង ជូ ស៊ី»។ ទីក្រុងនេះមានទីតាំងប្រវត្តិសាស្ត្រមួយចំនួន ដូចជាផ្នូរម៉ាវ៉ាងឌួយ ហាន សួនពពែចុនបួន វាលឫស្សីអ៊ូនគរបី សាលាយូលូ និងឡដុតតុងក្វាន៕
ដោយ៖ យា ចិន្តាខន្តី





