ធនាគារជាតិនៃកម្ពុជា ប្រកាសច្រានចោលការចេញផ្សាយ នៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹកមានLogo ធនាគារជាតិ
AKP ភ្នំពេញថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៥–
ធនាគារជាតិនៃកម្ពុជា ប្រកាសច្រានចោលការចេញផ្សាយ នៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៥នេះ បានបង្ហាញថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។

សូមបញ្ជាក់ជូនសាធារណជនថា ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។ រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួល ខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕
ដោយ៖ ចរិយា ប្រភព៖ ធនាគារជាតិនៃកម្ពុជា





