ប្រធានាធិបតីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជួបពិភាក្សាគ្នាដើម្បីពង្រឹងចំណងមិត្តភាព
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង (Lee Jae-myung) និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលកំពុងបំពេញទស្សនកិច្ចបានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ ស្តីពីទំនាក់ទំនងទ្វេភាគី។
យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា លោក លី បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនថវិកាការពារជាតិ និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ ដើម្បីកែលម្អកម្លាំងការពារជាតិ សម្រួលដល់ការចំណាយលើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិក នៅក្នុងសម្ព័ន្ធភាពការពារជាតិរបស់ពួកគេ។
ទន្ទឹមនឹងនេះ ប្រទេសកូរ៉េខាងត្បូងនឹងពង្រីកការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាមេរិក និងពង្រីកការនាំចូលពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក។
លោក ត្រាំ បាននិយាយថា ភាគីសហរដ្ឋអាមេរិកនឹងបន្តរក្សាទំនាក់ទំនងល្អជាមួយប្រទេសកូរ៉េខាងត្បូង និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





