ស្រីលង្កា និងអូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ -- ក្រសួងហិរញ្ញវត្ថុស្រីលង្កាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសស្រីលង្កា និងអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការរៀបចំរចនាសម្ព័ន្ធបំណុលខាងក្រៅឡើងវិញ។
កិច្ចព្រមព្រៀងទាំងនេះបានធ្វើឡើងបន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាដែលបានឈានដល់កាលពីដើមឆ្នាំនេះជាមួយគណៈកម្មាធិការម្ចាស់បំណុលផ្លូវការ។ ក្រោមការរៀបចំថ្មី ប្រទេសអូស្ត្រាលីបានយល់ព្រមពង្រីកការបន្ធូរបន្ថយបំណុលដល់ប្រទេសស្រីលង្កាដោយការកំណត់ពេលវេលាឡើងវិញនូវកាតព្វកិច្ចដែលនៅសេសសល់ចំនួនប្រហែល ៣៩លានដុល្លារអាម៉េរិក។
ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងទាំងនេះនឹងរួមចំណែកដល់មាគ៌ារបស់ប្រទេសស្រីលង្កាឆ្ពោះទៅរកស្ថិរភាពសេដ្ឋកិច្ច ហើយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





