ប្រជាជនស្រីលង្កាជាង ៣១.០០០នាក់រងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ -- មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រជាជនស្រីលង្កាជាង ៣១.០០០នាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលបច្ចុប្បន្ន។
មជ្ឈមណ្ឌល DMC បាននិយាយថា មនុស្សចំនួន ៣១.៦២៣នាក់មកពីគ្រួសារចំនួន ៧.៩៤៤គ្រួសារបានរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់នេះ ដោយមានផ្ទះចំនួន ៨៤៧ ខ្នងត្រូវបានខូចខាត។
នាយកដ្ឋានធារាសាស្ត្របាននិយាយថា កម្រិតទឹកនៅក្នុងទន្លេមួយចំនួនមានកម្រិតខ្ពស់ ហើយបានព្រមានប្រជាជនដែលរស់នៅតំបន់ទំនាបឱ្យមានការប្រុងប្រយ័ត្ន។
ប្រទេសស្រីលង្កាបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ នាយកដ្ឋានឧតុនិយមបាននិយាយកាលពីថ្ងៃអាទិត្យថាភ្លៀងធ្លាក់ខ្លាំងនឹងកើតឡើងក្នុងរយៈពេល ២៤ម៉ោងខាងមុខនៅក្នុងខេត្តភាគខាងជើង និងភាគកណ្តាលនៅក្នុងស្រុកទ្រីនកូម៉ាឡេ (Trincomalee) និងស្រុកបាតទីកាឡា (Batticaloa) ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





