ចិនបាញ់បង្ហោះផ្កាយរណបថ្មីដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ -- កាលពីថ្ងៃអាទិត្យ ប្រទេសចិនបានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់លំហអាកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីឆាង ក្នុងខេត្តស៊ីឈួនភាគនិរតីរបស់ខ្លួន។
ផ្កាយរណបហ្គៅហ្វេន-១៤ ០២ (Gaofen-14 02) ត្រូវបានបាញ់បង្ហោះនៅម៉ោង ១១:នាទី ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតឡុងម៉ាច-៣ប៊ី (Long March-3B) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបនេះមានសមត្ថភាពទទួលបានរូបភាពដែលជាក់លាក់ខ្ពស់ក្នុងទ្រង់ទ្រាយសកល ដោយផ្តល់នូវការគាំទ្រព័ត៌មានភូមិសាស្ត្រជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការកសាងការពារជាតិ។
នេះជាការបាញ់បង្ហោះក្នុងបេសកកម្មហោះហើរលើកទី៦០៣ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





