នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំដឹកនាំកម្លាំងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥--លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំង សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោសហការជាមួយកម្លាំងទីបញ្ជាការស្រាលចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុចចុងអូរឡោនិងចំណុចបឹងអាពឹសស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់គោលើ រហូតដល់ចំណុចធម៌ដែរ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងសាច់អួនក្រឡាញឹកនិងស្បៃមុងចំនួន៣៥របាំងប្រវែង១៥០០ម៉ែត្រ ឡុក ចំនួន៣៥គ្រឿងលូស្បៃមុង ចំនួន៣៥មាត់បង្គោលចំនួន១២៩០ដេីមនឹងចាក់លែងត្រីទម្ងន់៣០០គីឡូក្រាមចូលទន្លេវិញ៕




ដោយ៖ ស៊ុម វណ្ណា





