ប្រជាជនមានជីវភាពខ្វះខាត ចំនួន២១គ្រួសារទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃ២៤ ខែតុលា ឆ្នាំ២០២៥–នៅសាលាសង្កាត់ផ្សារដើមថ្កូវ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២១គ្រួសារ រស់នៅសង្កាត់ផ្សារដើមថ្កូវ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកក្រូច១កេស ទឹកដោះគោ ស្ករស ត្រីខ តែ និងថវិកាចំនួន៥ម៉ឺនរៀល ៕


ដោយ៖ ពេជ្រ សំអឿន( ប្រភព៖កាកបាទក្រហមកម្ពុជា )





