កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ឆ្ពោះទៅសមុទ្រខាងកើត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ -- យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណយ៉ាងហោចណាស់មួយគ្រាប់ឆ្ពោះទៅសមុទ្រខាងកើតកាលពីថ្ងៃពុធ។
នៅក្នុងការជូនដំណឹងមួយដែលបានផ្ញើនៅម៉ោង ៨:២០នាទីព្រឹកអគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះនេះដោយមិនបានទទួលព័ត៌មានលម្អិតបន្ថែមនោះទេ។
ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមីស៊ីលបញ្ជាទិសលើកចុងក្រោយឆ្ពោះទៅសមុទ្រខាងកើតនៅថ្ងៃទី៨ ខែឧសភា និងថ្ងៃទី២២ ខែឧសភា។
នេះជាការបាញ់មីស៊ីលលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងចាប់តាំងពីរដ្ឋាភិបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង(Lee Jae Myung) ចូលកាន់តំណែងក្នុងខែមិថុនា។ ការបាញ់បង្ហោះនេះក៏កើតឡើងមុនពេលដែលប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





