អ្នកនាំពាក្យវិមានក្រឹមឡាំង៖ លោក ពូទីន នឹងមិនចូលរួមកិច្ចប្រជុំ G20 ដោយផ្ទាល់ទេ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ -- អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់នៅអាហ្វ្រិកខាងត្បូងទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនោះបាននិយាយដោយអត្ថាធិប្បាយអំពីការចូលរួមរបស់រុស្ស៊ីក្នុងកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូងថា «លោក ពូទីន នឹងមិនចូលរួមដោយផ្ទាល់ទេ ប៉ុន្តែរុស្ស៊ីនឹងត្រូវបានតំណាងក្នុងកម្រិតមួយដ៏សក្តិសម»។
កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនៅទីក្រុងចូហាន់បឺក នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
នៅពេលមុននេះ អ្នកនាំពាក្យប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក វីនសេនត៍ ម៉ាកវេនយ៉ា (Vincent Magwenya) បាននិយាយដោយឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានតាសស៍ (TASS) ថា វិបត្តិនៅអ៊ុយក្រែននឹងត្រូវបានពិភាក្សាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល G20៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





