ប៉ូលិសអាហ្វហ្គានីស្ថានរឹបអូសគ្រាប់រំសេវ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប៉ូលីសអាហ្វហ្គានីស្ថានបានរកឃើញគ្រាប់រំសេវជាច្រើនរួមទាំងគ្រាប់មីនប្រឆាំងមនុស្សចំនួន ២៤គ្រាប់ក្នុងរយៈពេលបីខែចុងក្រោយនេះនៅក្នុងខេត្តប៉ារវ៉ាន់ ភាគខាងកើត។
សេចក្តីថ្លែងការណ៍បាននិយាយថា ប៉ូលីសនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់មានអាវុធ និងគ្រាប់រំសេវដោយខុសច្បាប់ឡើយ។
ចាប់តាំងពីឡើងកាន់អំណាចនៅខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានរឹបអូសអាវុធ និងគ្រាប់រំសេវជាច្រើន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងស្ថានភាពនៅក្នុងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





