រុស្ស៊ីបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៤៦គ្រឿង
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៤៦គ្រឿងពេញមួយយប់ រួមទាំង ៣គ្រឿងនៅទីក្រុងមូស្គូ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រព័ន្ធការពារដែនអាកាសដែលបំពេញភារកិច្ចបានបំផ្លាញយន្ដហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៤១គ្រឿង (UAV) ពេញមួយយប់»។
ក្រសួងបានបន្ថែមថា នៅចន្លោះម៉ោង ៨:០០នាទីព្រឹកដល់ម៉ោង ១០:០០នាទីព្រឹក (ម៉ោងនៅទីក្រុងម៉ូស្គូ) យន្ដហោះ UAVs របស់អ៊ុយក្រែនចំនួន ៥គ្រឿងទៀតត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសដែលកំពុងបំពេញភារកិច្ច៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





