ចិនបាញ់បង្ហោះផ្កាយរណបថ្មីដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនក្រុមផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័ន ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។
ក្រុមផ្កាយរណបដែលនឹងបង្កើតជាក្រុមផ្កាយរណប Spacesail ដែលជាបណ្តាញផ្កាយរណបគន្លងទាបពាណិជ្ជកម្មរបស់ប្រទេសចិន ត្រូវបានបាញ់បង្ហោះនៅម៉ោង ៣:០៨នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតដឹកជញ្ជូនឡុងម៉ាច-៦ (Long March-6) ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។
ការបាញ់បង្ហោះនេះបានកត់សម្គាល់បេសកកម្មហោះហើរលើកទី៦០១ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





