ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ព្រមព្រៀងគ្នាទៅលើបទឈប់បាញ់ជាបន្ទាន់
ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ព្រមព្រៀងគ្នាទៅលើបទឈប់បាញ់ជាបន្ទាន់AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- ក្រសួងការបរទេសកាតាបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្នុងអំឡុងពេលនៃកិច្ចចរចានៅទីក្រុងដូហា។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងអំឡុងពេលនៃកិច្ចចរចា ភាគីទាំងពីរបានព្រមព្រងគ្នាលើបទឈប់បាញ់ជាបន្ទាន់មួយ និងការបង្កើតយន្តការដើម្បីពង្រឹងសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ទីក្រុងកាប៊ុល និងទីក្រុងអ៊ីស្លាម៉ាបាដ ក៏បានសម្រេចចិត្តរៀបចំកិច្ចប្រជុំបន្ថែមនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីធានានូវនិរន្តរភាពនៃបទឈប់បាញ់ និងផ្ទៀងផ្ទាត់ការអនុវត្តរបស់ខ្លួន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





