វេទិកាថ្មីដែលផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាហ្វ្រិកត្រូវបានបើកដំណើរការ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- វេទិកាសេវាកម្មគ្រប់ជ្រុងជ្រោយថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាហ្វ្រិក ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងស្រុកណានសា នៃទីក្រុងក្វាងចូវ ក្នុងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ(GBA)។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិនៅតំបន់ឆ្នេរសមុទ្រចិន-អាហ្រ្វិក បានចាប់ផ្តើមដំណើរការដោយមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-ម៉ាដាហ្គាស្ការដែលជាស្ថាប័នមួយក្នុងចំណោមស្ថាប័នលំនៅដ្ឋានដំបូងគេរបស់ខ្លួន។ វេទិកានេះមានគោលបំណងបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការជំរុញទំនាក់ទំនងរវាងតំបន់ GBA ដែលផ្តល់នូវប្រព័ន្ធឧស្សាហកម្ម និងបណ្តាញភ័ស្តុភារដ៏រឹងមាំ និងទ្វីបអាហ្រ្វិក។
ដោយដំណើរការរួមគ្នាដោយរដ្ឋាភិបាលស្រុកណានសា និងគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មមិត្តភាពចិន-អាហ្រ្វិកមជ្ឈមណ្ឌលថ្មីនេះត្រូវបានរចនាឡើងជាមជ្ឈមណ្ឌល «ច្រកចេញចូលតែមួយ» ដែលវានឹងផ្តល់ឱ្យអាជីវកម្មនូវសេវាកម្មខ្សែសង្វាក់ពេញលេញ រួមទាំងការិយាល័យ ការផ្គូផ្គងឧស្សាហកម្ម ការគាំទ្រផ្នែកច្បាប់ ការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍទីផ្សារ។ ក្រុមមន្ត្រីបាននិយាយថា កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបានឈានចូលដំណាក់កាលថ្មីនៃការរួមបញ្ចូលគ្នានៃឧស្សាហកម្ម និងសមាហរណកម្មធនធាន ហើយស្រុកណានសាមានតួនាទីពិសេសមួយក្នុងការកសាងប្រព័ន្ធផ្អែកលើធនធានអាហ្វ្រិកផលិតកម្មក្វាងទុង និងការលក់ជាសកល។
ស្រុកណានសាបានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យមជ្ឈមណ្ឌលនេះក្លាយជាមេដែកសម្រាប់ធនធានពាណិជ្ជកម្មចិន-អាហ្វ្រិកនិងជាច្រកទ្វារចម្បងសម្រាប់សហគ្រាសចិនដែលកំពុងស្វែងរកការចូលទៅកាន់ទីផ្សារអាហ្វ្រិក។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសម៉ាដាហ្គាស្កាប្រចាំប្រទេសចិន បានកត់សម្គាល់ពីភាពខ្នះខ្នែងរបស់ពួកគេក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាវិស័យកសិកម្ម ការជីកយករ៉ែ និងថាមពលថ្មី ដោយលើកឡើងអំពីសារៈសំខាន់នៃបច្ចេកវិទ្យាស្រូវកូនកាត់របស់ចិន។ ជាមួយនឹងកំពង់ផែរបស់ខ្លួនដែលជាប់ចំណាត់ថ្នាក់ទីប្រាំបួននៅទូទាំងពិភពលោកក្នុងការដឹកជញ្ជូនកុងតឺន័រ និងបណ្តាញពាណិជ្ជកម្មបរទេសដ៏ធំទូលាយរបស់ខ្លួន ស្រុកណានសាកំពុងទាញយកអត្ថប្រយោជន៍របស់ខ្លួនដើម្បីក្លាយជាស្តង់ដារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាហ្វ្រិក៕





