AKP សៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនថា៖ ដើម្បីកែលម្អសោភណភាព និងទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅ ការស្វែងយល់ពីផលិតផលទេសចរណ៍ថ្មីដ៏ សម្បូរបែបដែលមានក្នុងសហគមន៍ក្នុងខេត្តសៀមរាបតាមរយៈគំនូរសិល្បៈបង្ហាញពីសោភណភាព វប្បធម៌ ទំនៀមទម្លាប់ប្រពៃ និងភាពច្នៃប្រឌិដ្ឋ រូបភាពផ្សេងៗ រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយអ្នកជំនាញ និងអ្នកស្ម័គ្រចិត្ត នឹងរៀបចំរចនាឱ្យមានរូបគំនូរសិល្បៈបង្ហាញពីសោភណភាព វប្បធម៌ និងទំនៀមទម្លាប់ប្រពៃ របស់អ្នកស្រុកអង្គរ នៅតាមជញ្ជាំងនៃអគារបន្ទប់ចែកចាយអគ្គិសនីតាមបណ្តាផ្លូវនានា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕



ដោយ៖ ឃុត សៅ