វិមានក្រឹមឡាំង៖ លោក ពូទីន សន្ទនាតាមទូរស័ព្ទជាមួយលោក ណេតាន់យ៉ាហ៊ូ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយថា ស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា គឺជាការផ្តោតសំខាន់នៃការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីនណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។
សេវាសារព័ត៌មាននោះបាននិយាយថា «លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិតអំពីការអភិវឌ្ឍនាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា រួមទាំងក្នុងបរិបទនៃផែនការរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការធ្វើឱ្យមានប្រក្រតីភាពឡើងវិញនៅតំបន់ហ្គាហ្សាស្រ្ទីប»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





